Outstanding Youth Group of Cambodia


អាហារូបករណ៏ និង ការងារ ទំព័ររូបភាព សារកែលំអរ ទំនាក់ទំនង

ក្រុមយុវជនឈានមុខ (OYG)ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០០៨​ ដោយក្រុមយុវជនសកម្មមួយក្រុម ដែលប្រាថ្នាចង់បង្កើនទំនាក់ ទំនង និងសាមគ្គីភាព ក្នុងចំណោមយុវជនគ្រប់រូប ធ្វើការរួមគ្នាដើម្បីភាពប្រសើរឡើងនៃសង្គមជាតិ។

ក្រុមយុវជនឈានមុខជឿជាក់ថា ពួកយើងជាប្រជាជនដែលកើតមក ដើម្បីនាំមកនូវវិបុលសុខ ដល់ជាតិរបស់យើង និងរួមចំណែកបង្កើនសន្តិភាព ពិភពលោក។ សកម្មភាពទាំងឡាយរបស់ក្រុមយុវជនឈានមុខត្រួវដឹកនាំដោយ ទស្សនៈវិស័យ បេសកកម្ម គោលដៅ និងគោលបំណង ដូចខាងក្រោម៖

ទស្សនៈវិស័យ៖ សង្គមកម្ពុជាមានយុវជនដែលមានជំនាញនិងសមត្ថភាព ដែលក្លាហាននិងចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

បេសកកម្ម៖ ធ្វើការដើម្បីលើកកម្ពស់ផលប្រយោជន៍យុវជន និងការចូលរួមនៅក្នុងកិច្ចការសង្គម។

ទិសដៅ៖ លើកកម្រោង និងរៀបចំយុវជនឲ្យក្លាយជាមេដឹកនាំជំនាន់ក្រោយ។

គោលបំណង

-បង្កើតបណ្តាញ និងសម្ព័ន្ធភាពក្នុងចំណោមយុវជន និងមនុស្សដែលគាំំទ្រសកម្មភាពយុវជន ដើម្បីជួយអភិវឌ្ឍសង្គម។

-កសាងសមត្ថភាពយុវជនតាមរយៈការរៀបចំយុទ្ធនាការ និងឱកាសសំរាប់ពួកគេដើម្បីរៀនពីគ្នា និងរៀនពីបុគ្គលឆ្នើមៗ លើជំនាញចាំបាច់ និងអតិសមាចារ ដើម្បីក្លាយជាមេដឹកនាំនៃជំនាន់ក្រោយ។

-ផ្តល់ព័ត៌មាន ជំនួយ និងប្រឹក្សាសំរាប់យុវជនក្នុងការស្វែងរកឱកាសការងារ និងការសិក្សា។

ការគ្រប់គ្រងរបស់ក្រុមយុវជនឈាមមុខ៖

ក្រុមយុវជនឈានមុខបច្ចុប្បន្នគ្រប់គ្រងដោយគណៈកម្មាធិកាប្រតិបត្តិ ដែលរួមមានអ្នកដឹកនាំវ័យក្មេងមកពីប្រភពផ្សេងគ្នា។ នាពេលអនាគត ក្រុមយុវជន ឈានមុខនឹងជ្រើសយកតំណាងយុវជនជាច្រើន ដើម្បីគាំទ្រ ការអប់រំឲ្យខ្លាំងក្លា និងសកម្មភាពជាបណ្តាញដ៏សន្ធឹកសន្ធាប់។

ក្រុមយុវជនឈានមុខរីករាយណាស់ក្នុងការទទួលនូវការគាំទ្រផ្នែកប្រឹក្សានិងស្មារតី ពីសំណាក់ក្រុមទីប្រឹក្សាផ្លូវការ ក៏ដូចជាទីប្រឹក្សាមិនផ្លូវការ ដែលមាន បំណងមិនចង់ផ្សាយជាសាធារណៈ

សមាជយុវជន គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ក្រុមយុវជនឈានមុខដែលនឹងប្រារព្ធធ្វើឡើងមួយឆ្នាំម្តងហើយនឹងត្រូវចូលរួមដោយសមាជិក ទាំងអស់។

សមាជិក សំដៅលើសមាជិកនិមួយៗនៃក្រុមយុវជនឈានមុខ ដែលបានចុះឈ្មោះនិងបំពេញលក្ខខ័ណ្ឌដែលបានតំរូវ​ដើម្បីក្លាយជាសមាជិកផ្លូវការ។

តំណាងយុវជន សំដៅលើក្រុមតំណាងនៃក្រុមយុវជនឈានមុខ ដែលបានអញ្ជើញមិត្តយុវជន២០​រូបផ្សេងទៀត ដើម្បីចូលរួមជាមួយ ក្រុមយុវជនឈានមុខ។​ តំណាងយុវជននឹងទទួលខុសត្រូវក្នុងការសំរបសំរួលសមាជិកយុវជន២០រូប ដែលបានជ្រើសរើសក្នុងការធ្វើការអប់រំមូលដ្ឋាន និងសកម្មភាពជាបណ្តាញ និង លើសពីនេះ។

គណកម្មាធិការប្រតិបត្តិ គឺជាអង្គការរៀបចំដ៏សំខាន់ របស់ក្រុមយុវជនឈានមុខ ដែលបំពេញមុខងារនិងប្រតិបត្តិសកម្មភាពនានានិងផែនការរបស់ ក្រុម យុវជនឈានមុខ។ គណកម្មាធិការប្រតិបត្តិរួមមាន​យុវជនដែលមកពីប្រភពផ្សេងៗគ្នា ដែលត្រូវបានតែងតាំង ដើម្បីទទួលនូវទំនួលខុសត្រូវផ្សេងៗគ្នាដូចជា ការសំរេចចិត្តទូទៅ ការរៃអង្គាសថវិកា ទំនាក់ទំនងខាងក្រៅ រដ្ឋបាល ហិរញ្ញវត្ថុ ភស្តុភារ បង្កើតក្រុម កម្មវិធីកំសាន្តនិងបណ្តាញ។ល។

ក្រុមប្រឹក្សា គឺជាអង្គការដែលផ្តល់នូវមគ្គុទេសន៍យុទ្ធសាស្ត្រ និងដំបូន្មានដល់គណកម្មាធិការប្រតិបត្តិ ទាំងការគ្រប់គ្រង និងការប្រតិបត្តិ។ ក្រុមប្រឹក្សាក្នុង នោះផងដែរក៏ទូន្មាន និងជួយគណកម្មាធិការប្រតិបត្តិជាមួយនឹងសកម្មភាពរៃអង្គាស និងកម្មវិធីកសាងសមត្ថភាពដូចជាក្លឹបប្រឹក្សា ការពិភាក្សាវែកញែក និង កម្មវិធីសិក្សាផ្សេងៗ។

 

© 2009 Outstanding Youth Group of Cambodia
Designed and Maintained by
Funan Interactive & Design