english


Outstanding Youth Group of Cambodia


អាហារូបករណ៏ និង ការងារ ទំព័ររូបភាព សារកែលំអរ ទំនាក់ទំនង

 

កម្មវិធីបោះជំរុំលើកទី ៦

ស្តីពី “វិថីឆ្ពោះទៅកាន់ភាពជោគជ័យនិងសុភមង្គល”

ទីតាំង៖ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
​ថៃ្ងទី១៥ ១៦ មេសា ២០១០

ក្រុមយុវជនឈានមុខនៃកម្ពុជានឹងរៀបចំកម្មវិធីបោះជំរុំលើកទី៦ នៅថ្ងៃទី ១៥ ១៦ ឧសភា ២០១០ ដែលនឹងមានការចូលរួម ពីសំណាក់យុវជន ចំនួនប្រហែល២០០នាក់ ដែលមកពីគ្រប់ទិសទីដើម្បីចំណាយពេលថ្ងៃជាមួយគ្នា និងជាមួយបុគ្គលសំខាន់ៗ ដើម្បីសំរេចអោយបាន នូវគោល បំណងដូចខាងក្រោមៈ

១. បង្កើនមិត្តភាពនិងបណ្តាញរវាងយុវជនទាំងឡាយ។

២. សម្របសម្រួលសកម្មភាព និងលំហាត់ប្រាណជាក្រុម ដើម្បីអោយអ្នកចូលរួមរៀនពីបទពិសោធន៍ធ្វើការជាក្រុមដើម្បីសម្រេចគោលដៅរួម។

៣. ពិភាក្សាស្តីពីគន្លឹះនិងសមាសធាតុ ដើម្បីភាពជោគជ័យលើអាជីពនិងបុគ្គល ក្នុងរង្វង់ជីវិត។

៤. យល់ពីគំនិតនិងសញ្ញានីយភាព នៃវិថីឆ្ពោះទៅកាន់សុភមង្គល និងអ្វីដែលអ្នកចូលរួមអាចចែករំលែកដល់អ្នកដទៃ ដើម្បីបង្កើតនូវសង្គម សុភមង្គល សំរាប់ទាំងអស់គ្នា។

៥. រួមគ្នាសប្បាយរីករាយ និងបង្កើតការចងចាំដែលមិនអាចបំភ្លេចបាន។

ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកតម្រូវអោយចុះឈ្មោះអោយបានមុនថ្ងៃទី ១២ ឧសភា ២០១០។ សូមបញ្ជាក់ផងដែរថាចំនួនកៅអីមានកំណត់។ ដូច្នេះ សូមប្រញាប់ចុះឈ្មោះចូលរួមឥឡូវនេះ។

តំលៃសំរាប់អ្នកចូលរួមម្នាក់គឺ USD ២៥ សំរាប់សមាជិកក្រុមយុវជនឈានមុខ ឬអ្នកដែលធ្លាប់ចូលរួមក្នុងកម្មវិធីមុនៗ របស់ក្រុមយុវជនឈានមុខ និងតំលៃ USD ២៧ សំរាប់អ្នកចូលរួមថ្មី។

ដើម្បីចុះឈ្មោះចូលរួម សូមទាក់ទងលោក ប៊ុនអាង តាមរយះ ០១២​ ៨៤​ ៨៥ ​៤២ ឬអ៊ីម៉ែល: bunangv@yahoo.cominfo@oygcambodia.org។ អ្នកក៏អាចចុះឈ្មោះតាមរយៈសមាជិករបស់យើងនៅតាមសាកលវិទ្យាល័យនានា។

របៀបវីរៈ

ថ្ងៃសោរ៍ ទី ១៥ ឧសភា ២០១០
០៥:៣០ – ០៦:០០ ព្រឹក : ជួបជុំគ្នានៅពីមុខវិទ្យាស្ថានភាសាបរទេស IFL
០៦:០០ – ០៨:៣០ ព្រឹក : ធ្វើដំណើរទៅកាន់ទីតាំងបោះជំរុំ (ស្រុកកំពង់សិលា ខេត្តព្រះសីហនុ)
០៨:៣០ – ១០:០០ ព្រឹក : រៀបចំតង់
១០:០០ – ១២:០០ ថ្ងៃត្រង់ : ពិភាក្សាស្តីពីកន្លឹះនិងសមាសធាតុនៃភាពជោគជ័យ លើអាជីពនិងបុគ្គល
សម្របសម្រួលដោយលោក ព្រាប កុល ក្រុមប្រឹក្សាផ្តល់យោបល់ នៃក្រុមយុវជនឈានមុខ
១២:០០ – ១៤:០០ រសៀល : សំរាកអាហារថ្ងៃត្រង់
១៤:០០ – ១៥:៣០ រសៀល : សញ្ញានីភាព ទាំង ២១ នៃវិថីឆ្ពោះទៅកាន់សុភមង្គល – វីដេអូ និងការធ្វើបទបង្ហាញដោយលោក ព្រាប កុល អ្នកតំណាងស្ថាប័នអន្តរជាតិនៃវិថីឆ្ពោះទៅកាន់សុភមង្គល និងជាប្រធានក្រុមយុវជន ឈានមុខ
១៥:៣០ – ១៥:៤៥ រសៀល : សំរាក
១៥:៤៥ – ១៦:៤៥ រសៀល : ការពិភាក្សាក្រុម: តើអ្វីខ្លះជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការចែករំលែក វិថីឆ្ពោះទៅកាន់ សុភមង្គល ទៅកាន់អ្នកនៅជុំវិញខ្លួនយើង?
១៦:៤៥ – ១៧:៤៥ រសៀល : ល្បែង និងលំហាត់ប្រាណជាក្រុម
១៨:០០ – ១៩:០០ រសៀល : អាហារពេលល្ងាច
១៩:០០ – ២២:០០ រសៀល : កម្មវិធីកំសាន្ត (ការសម្តែងនិងរាំលេងកំសាន្តចូលរួមដោយអ្នកទាំងអស់គ្នា)

ថ្ងៃអាទិត្យ ទី ១៦ ឧសភា ២០១០
០៦:០០ – ០៧:០០ ព្រឹក : លំហាត់ប្រាណពេលព្រឹក
០៧:០០ – ០៨:០០ ព្រឹក : អាហារពេលព្រឹក
០៨:៣០ – ១០:០០ ព្រឹក : ការធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រុមពីថ្ងៃទី១
១០:០០ – ១១:០០ ព្រឹក : ផែនការសកម្មភាពសំរាប់សកម្មភាពអនាគត
១១:០០ – ១១:៣០ ព្រឹក : សេចក្តីសង្ខេប និងរៀបចំសំភារៈ
១២:០០ – ១៤:០០ រសៀល : សំរាកអាហារថ្ងៃត្រង់
១៤:០០ – ១៥:៣០ រសៀល : ដំណើរកំសាន្តនិងថតរូប
១៥:៣០ – ១៦:៣០ រសៀល : ត្រឡប់មកទីក្រុងភ្នំពេញវិញ
ចប់

 

 


© 2009 Outstanding Youth Group of Cambodia
Designed and Maintained by
Funan Interactive & Design