|
កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន
កម្មវិធីអភិវឌ្ឍន៍សមត្ថភាពយុវជន (YCDP) ត្រូវបានតាក់តែងឡើងដើម្បីបង្កើនសមត្ថភាពយុវជនឲ្យក្លាយ ទៅជាអ្នកកដឹងនាំជំនាន់ថ្មី ដោយផ្តល់ឲ្យពួកគេនូវជំនាញសំខាន់ៗ និងចាំបាច់ដែលមិនមាននៅក្នុងកម្មវិធី សិក្សានៅតាមសាលា ឬសាកលវិទ្យាល័យនានា។ ប្រធានបទរបស់ YCDP មានគោលបំណងច្បាស់លាស់ ដើម្បីបំពេញតម្រូវការរបស់អ្នកដឹកនាំវ័យក្មេង និងជួយឲ្យពួកគេទទួលបាននូវអាជីពល្អៗ ជាពិសេសឲ្យក្លាយ ជាអ្នកដឹកនាំ។ កម្មវិធីសិក្សានឹងបង្កើនឲ្យមានទំនាក់ទំនងរវាងអ្នលចូលរួមនឹង ក្រុមហ៊ុនឯកជន ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងភ្នាក់ងារអភិវឌ្ឍន័ផ្សេងៗ ដែលចាំបាច់ត្រូវការបុគ្គលិកដែលប្រកប ដោយសមត្ថភាព ជំនាញ និងមានក្រមសីលធម៌ខ្ពស់។
កម្មវិធីបោះជំរុំយុវជនដើម្បីភ្ជាប់បណ្តាញនិងការធ្វើការងារជាក្រុម ក្រុមយុវជនឈានមុខបានបង្កើតកម្មវិធីបោះជំរុំយុវជនចំនួន៤លើកមកហើយគឺ៖ លើកទី១៖ នៅភ្នំតាម៉ៅ លើកទី២៖ នៅសួនសុបិន្ត លើកទី៣៖ នៅក្រុងព្រះសីហនុ លើកទី៤៖ នៅខេត្តរតនគីរី |
© 2009 Outstanding Youth Group of Cambodia |